សុំមិនណែនាំឲ្យក្មេងៗរៀនតាមapp នេះទេ។ ការបញ្ចេញសម្លេងពួក (អ៊) មិនត្រូវតាមសូរស័ព្ទ សំនៀង (អ៊)ឡើយ ឧទាហរណ៍ គ (គួរអានថា ក + ៊ ប៉ុន្តែ ក្នុងកម្មវិធីនេះបញ្ចេញសម្លេង ដូចទៅនិង ក + ូ ទៅវិញ ព្យញ្ជនៈពួកអ៊ គឺបញ្ចេញសម្លេងដូចឧទាហរណ៍ទាំងអស់ វានាំឲ្យអ្នករៀនតាម បញ្ចេញសម្លេង មិនត្រូវតាមព្យញ្ជនៈឡើយ ពេលរៀនដល់ការប្រកបជាមួយស្រៈ ។ សូមអ្នកអភិវឌ្ឍន៍កម្មវិធីកែប្រែការបញ្ចេញសម្លេងឡើងវិញផង សូមអរគុណ។